សមាគមព័ត៌មានសុក្រឹត៖ តុលាការខេត្តកណ្តាល មិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន បន្ទាប់ពីចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ GGTV លោក រី រិទ្ធត្យា ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត ហៅកាត់ «ស.ស.ក» បានចេញសេចក្តីថ្លែងការណ៍ ថា៖ «តុលាការខេត្តកណ្តាលមិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន» នោះទេ។ ការឃាត់ខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV បន្ទាប់ពីចាងហ្វាងរូបនេះធ្វើការចេញផ្សាយនៅខ្លឹមសារអត្ថបទព័ត៌មានមិនពិត ចោទប្រកាន់ទីតាំងមួយកន្លែងថាមានបង្កើតល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ថែមទាំងសរសេរ រិះគន់ យ៉ាងខ្លាំងក្លា ទៅកាន់មន្ត្រីនគរបាលពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមចំណងជើងថា «ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ជ្រកក្នុងហាងកាហ្វេមួយកន្លែងតាមបណ្តោយផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចដូចជាអធិការហាក់បីដូចជាធ្វើព្រងើយមិនបង្រ្កាប»។ អ្នកនាំពាក្យនគរបាលខេត្តកណ្តាល បានចេញសារបំភ្លឺឆ្លើយតបទៅនិងអត្ថបទគ្មានការពិត ដែលចេញផ្សាយដោយលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV (ពោលគឺ លោកចាងហ្វាងខាងលើរូបនេះយករូបភាពចាស់ៗមកកាត់ត ដើម្បីបំភ្លៃការពិតក្នុងចេតនាញុះញង់ឱ្យមានបទឧក្រិដ្ឋ)។ ក្រោយពីស៊ើបអង្កេតសួរនាំរួចមកសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនលោក រី […]