សមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់បណ្តាចាងហ្វាងគេហទំព័រ ដែលចំណុះក្នុងសមាគមន៍ រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែអស្សុជ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព បានរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងសមាគមន៍ ដែលមានបណ្តោចាងហ្វាង គេហទំព័រ នានា ព្រមទាំងចែកជូន សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ថ្លែងក្នុងពិធីជួបជុំនេះដែរ លោក ប្រធាន មីន ចាន់ធី បានគូសបញ្ជាក់ថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។ លោកប្រធានសមាគមន៍ បានបន្ថែមថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថា បានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ […]