CTS News កម្ពុជា តេជោសន្តិភាព ព័ត៌មានចូលរួមរំលែកមរណៈទុក្ខ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព

លោកមីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានផ្ញើរសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រូសារសពលោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប ដែលបានទទួលមរណៈភាព

លោកមីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានផ្ញើរសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រូសារសពលោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប ដែលបានទទួលមរណៈភាព យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព មានសេចក្តីតក់ស្លុត និងសោកស្តាយបំផុត ដែលបានទទួលដំណឹងពីមរណទុក្ខរបស់លោក ឈឿង ឈឹង អ្នកសារព័ត៌មាន នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយអំពើឃាតកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។   ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បងដ៏ធំធេងនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារទាំងអស់។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ឈឿង ឈឹង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ព័ត៌មានជាតិ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព

សមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់បណ្តាចាងហ្វាងគេហទំព័រ ដែលចំណុះក្នុងសមាគមន៍

សមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់បណ្តាចាងហ្វាងគេហទំព័រ ដែលចំណុះក្នុងសមាគមន៍ រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែអស្សុជ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព បានរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងសមាគមន៍ ដែលមានបណ្តោចាងហ្វាង គេហទំព័រ នានា ព្រមទាំងចែកជូន សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ថ្លែងក្នុងពិធីជួបជុំនេះដែរ លោក ប្រធាន មីន ចាន់ធី បានគូសបញ្ជាក់ថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។ លោកប្រធានសមាគមន៍ បានបន្ថែមថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថា បានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ […]