ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមាគមព័ត៌មានសុក្រឹត៖ តុលាការខេត្តកណ្តាល មិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន 

សមាគមព័ត៌មានសុក្រឹត៖ តុលាការខេត្តកណ្តាល មិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន បន្ទាប់ពីចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ GGTV លោក រី រិទ្ធត្យា ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត ហៅកាត់ «ស.ស.ក» បានចេញសេចក្តីថ្លែងការណ៍ ថា៖ «តុលាការខេត្តកណ្តាលមិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន» នោះទេ។ ការឃាត់ខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV បន្ទាប់ពីចាងហ្វាងរូបនេះធ្វើការចេញផ្សាយនៅខ្លឹមសារអត្ថបទព័ត៌មានមិនពិត ចោទប្រកាន់ទីតាំងមួយកន្លែងថាមានបង្កើតល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ថែមទាំងសរសេរ រិះគន់ យ៉ាងខ្លាំងក្លា ទៅកាន់មន្ត្រីនគរបាលពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមចំណងជើងថា «ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ជ្រកក្នុងហាងកាហ្វេមួយកន្លែងតាមបណ្តោយផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចដូចជាអធិការហាក់បីដូចជាធ្វើព្រងើយមិនបង្រ្កាប»។ អ្នកនាំពាក្យនគរបាលខេត្តកណ្តាល បានចេញសារបំភ្លឺឆ្លើយតបទៅនិងអត្ថបទគ្មានការពិត ដែលចេញផ្សាយដោយលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV (ពោលគឺ លោកចាងហ្វាងខាងលើរូបនេះយករូបភាពចាស់ៗមកកាត់ត ដើម្បីបំភ្លៃការពិតក្នុងចេតនាញុះញង់ឱ្យមានបទឧក្រិដ្ឋ)។ ក្រោយពីស៊ើបអង្កេតសួរនាំរួចមកសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនលោក រី […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់ ——————————— នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់។ ជាលទ្ធផលក្រសួងបានទទួលយកនូវសំណូមពរ និងបានកំណត់នូវវិធានមួយចំនួនដើម្បីដោះស្រាយជូនបងប្អូនអាជីវករទាំងអស់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន អាជីវករ ក្រុមហ៊ុនសាងសង់ កំពង់ផែស្វយ័តភ្នំពេញ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ #TCC #កអក #MLMUPC #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ឧត្តម​សេនីយ៍​ឯក រ័ត្ន ស៊្រាង ចាត់​ទុក​ក្រុម​ការងារ​ចុះ​ផ្សាយ​តាម​សាលា​ជំនាញ​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿង​ញៀន! “ក្មេងទំនើង” គឺពួកយើងកាន់តែច្រើនឡើងៗលើក្រុមក្មេងៗ ឈាមរាវ ពីមួយឆ្នាំទៅមួយឆ្នាំ ចូលចិត្តបង្កើតភាពអធិកអធមក្នុងសង្គម មិនខ្វល់ពីឪពុកម្ដាយ ធ្វើអ្វីៗតាមការណែនាំ ចិត្តមិនគោរព មិនគោរពសីលធម៌ បង្កើត​បង​ប្អូន​តូច​ធំ និង​វាយ​កាប់​ចាក់​គ្នា​រហូត​ដល់​មាន​ច្បាប់​ផ្សេងៗ។ ទទឹម ងឹងកាច សកម្មភាពរបស់ក្មេងជំទង់ នាយករដ្ឋមន្រី្ត ដល់សន្តិសុខសង្គម បង្ករអោយមានផលប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងគ្រួសារ ទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិរដ្ឋ។ ធនធានសង្គម និងសេដ្ឋកិច្ចជាតិ ចូលរួមទប់ស្កាត់ និងទប់ស្កាត់ក្រុមក្មេងទំនើង លោកឧត្តមសេនីយឯក រស ចំរុះ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់តាំងក្រុមការងារថ្នាក់មូលដ្ឋានមូលដ្ឋាន និងជាប្រធាននាយករង លោកគ្រូអ្នកគ្រូតាម សាលាអនុវិទ្យាល័យ និងអនុបណ្ឌិតច្បាប់ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សបានជ្រួតជ្រាបពីព័ត៌មានរបស់ក្មេងទំនើងក្នុង និងជំនួយការចុះសម្រុងក្មេងទំនើងរបស់អង្គការក្រៅរដ្ឋាភិបាលលោក ឯកអគ្គរដ្ឋទូត ស៊្រីក៏អំពាវនាវដល់ការព្យាបាលដែលធ្លាប់មាន។ សូមអោយកូនក្លាយជាកូនង៉ែត គុណធម៌ គុណធម៌ និងច្បាប់ទាំងអស់ សូមមកមើលការយកចិត្តទុកដាក់ ផ្តល់ជាគំរូដល់កូន និងអ្នកគ្រប់គ្រងតាមដានកូនតូច ក្រុមការងារបានធ្វើការផ្សព្វផ្សាយពីគ្រប់ពេលវេលា។ ថ្នាំ​ញៀន ពីរោះក្មេងទំនើង របស់​គាត់​នឹង​ផ្តល់​លទ្ធភាព​ដល់​ថ្នាក់​ខ្ពស់​ដល់​ថ្នាក់​ជំនាញ៖ […]

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]

ព័ត៌មានជាតិ

ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់

ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕

ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]

ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ព័ត៌មានជាតិ

អ៊ុយក្រែ​ន​ព្យាយាម​​ បង្ហាញ​ពី​សមត្ថភាព​​ របស់​ខ្លួន​ក្នុង​កា​រ​កម្ចាត់​រុស្ស៊ី

ដើម្បីធានាដល់លោកខាងលិចឡើងវិញនិងអាចបន្តទទួលបានជំនួយសព្វាវុធអ៊ុយក្រែនកំពុងព្យាយាមបង្ហាញថាខ្លួនអាចកម្ចាត់រុស្ស៊ីទាំងស្រុងនៅលើសមរភូមិ។ប៉ុន្មានសប្តាហ៍មុនកងទ័ពអ៊ុយក្រែនត្រូវបាន”កប់” ដោយកម្លាំងកាំភ្លើងធំរុស្ស៊ីដ៏លើសលប់នៅក្នុងសមរភូមិភាគខាងកើតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដកថយពីទីក្រុង Severodonetsk, Lysychansk នៅចំពោះមុខការរុលទៅមុខនៃកងទ័ពរុស្ស៊ី។ដូច្នេះការគាំទ្ររបស់លោកខាងលិចក៏ហាក់ដូចជាធ្លាក់ចុះផងដែរចំពេលមានការសង្ស័យថា អ៊ុយក្រែនទំនងជាមិនឈ្នះសង្គ្រាមនិងថាអាវុធទំនើបដែលខ្លួនផ្តល់នោះទំនងជាមិនអាចជួយក្រុងគៀវឱ្យវិលទៅរកស្ថានភាពបញ្ច្រាស់បានទេ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែបន្តផ្ញើសារទៅកាន់លោកខាងលិចថាខ្លួនអាចឈ្នះបានហើយយុទ្ធសាស្ត្ររបស់ខ្លួននៅតែដំណើរការដោយផ្តល់ថាលំហូរនៃសព្វាវុធទំនើបទៅកាន់ប្រទេសនេះមិនត្រូវបានរំខាន។គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ថា តើអ៊ុយក្រែនអាចទទួលបានផលប្រយោជន៍ពីឧត្តមភាពរបស់យោធារុស្ស៊ីខាងកម្លាំងបាញ់ និងកម្លាំងមនុស្សដែរឬទេ?។ការស្នើសុំអាវុធរបស់អ៊ុយក្រែនគឺញឹកញាប់ណាស់ដែលប្រទេសលោកខាងលិចមួយចំនួនចាប់ផ្តើមមានអារម្មណ៍រំខានដោយចោទសួរពីការពិតនៃការអះអាងរបស់ទីក្រុងគៀវអំពី “ជ័យជំនះលើរុស្ស៊ី”។នេះបើយោងតាមប្រភពចំណេះដឹងជាច្រើនបញ្ហា។ប៉ុន្តែកាលពីសប្តាហ៍មុន តាមរយៈការប្រើម្តងហើយម្តងទៀតនូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់សត្រូវអ៊ុយក្រែនបានព្យាយាមម្តងទៀតដើម្បីបង្ហាញថាខ្លួនអាចកម្ចាត់សត្រូវរបស់រុស្ស៊ីបានហើយកំពុងសម្លឹងរកការធ្វើដូច្នេះ។យោធាអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនជាមួយនឹងភាពជោគជ័យនៅលើសមរភូមិដូចជាការវាយឆ្មក់នាពេលថ្មីៗនេះលើទីប្រជុំជន Nova Kakhovka ក្បែរទន្លេ Dnipro នៅភាគខាងត្បូងនៃប្រទេសនៅពេលដែលគ្រាប់រ៉ុក្កែត HIMARS បានវាយប្រហារឃ្លាំងរំសេវរបស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការផ្ទុះដ៏ធំ។ការ​វាយប្រហារ​ឃ្លាំង​អាវុធ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​អ៊ុយក្រែន។កាំភ្លើងធំរបស់រុស្សីមានច្រើនជាងអ៊ុយក្រែន១០ដង។ប៉ុន្តែបើគ្មានគ្រាប់កាំភ្លើងធំបែបនេះទេ វាគ្មានប្រយោជន៍ទេ។ HIMARS ដែលមានរយៈចម្ងាយឆ្ងាយនិងភាពត្រឹមត្រូវខ្ពស់ កំពុងជួយអ៊ុយក្រែនឱ្យឈានដល់ចំណុចខ្សោយបំផុតនៅក្នុងខ្សែសង្វាក់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ី។កាលពីប៉ុន្មានថ្ងៃមុនកាំភ្លើងធំរបស់អ៊ុយក្រែនបានបាញ់HIMARSស្ទាក់ចាប់ស្ពានសរសៃឈាមមួយនៅលើទន្លេ Dnipro ។ នេះគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់រថយន្តផ្គត់ផ្គង់របស់រុស្ស៊ី។ក្រុមអ្នកវិភាគនិយាយថាការវាយឆ្មក់នេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការប្រឆាំងការវាយលុករបស់អ៊ុយក្រែននៅភាគខាងត្បូងដោយមានគោលដៅដណ្តើមយកទីក្រុងសំខាន់នៃ Kherson មកវិញពីកងទ័ពរុស្ស៊ី។កាលពីថ្ងៃទី២១ខែកក្កដាមន្ត្រីអ៊ុយក្រែនបានប្រកាសថាកងកម្លាំងរបស់ពួកគេបានវាយប្រហារគោលដៅជាង ២០០នៅភាគខាងត្បូង ជាមួយនឹងគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiyReznikovបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកកាលពីថ្ងៃទី១៩ ខែកក្កដាថា “រុស្ស៊ីពិតជាអាចចាញ់ហើយយើងបានបង្ហាញពីរបៀប” ។ជំទាវទី១របស់អ៊ុយក្រែនលោកស្រី OlenaZelenskaបាននាំសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ខែកក្កដានៅពេលដែលលោកស្រីថ្លែងទៅកាន់សភាអាមេរិកដោយបន្តអំពាវនាវឱ្យលោកខាងលិចផ្តល់អាវុធសម្រាប់ទីក្រុងគៀវដោយចោទប្រកាន់រុស្ស៊ីថាជាអ្នកបំផ្លាញអ៊ុយក្រែន។ប៉ុន្តែទោះបីជាមានសារដ៏រំជើបរំជួលដែលគៀវបានផ្ញើចេញម្តងហើយម្តងទៀតក៏ដោយអ្នកវិភាគនិងមន្ត្រីយោធាលោកខាងលិចបាននិយាយថាវាលឿនពេកក្នុងការទស្សន៍ទាយអនាគតនៃសមរភូមិអ៊ុយក្រែន។ពួកគេ​ក៏​បាន​ព្រមាន​ផងដែរ​ពី​ការ​ដាក់​សង្ឃឹម​ខ្លាំង​ពេក​លើ​អាវុធ​ពិសេស​ណាមួយ​ប្រឆាំង​នឹង​សមរភូមិ​មុខ​ដែល​លាតសន្ធឹង​រាប់រយ​គីឡូម៉ែត្រ​ពី Kharkov នៅ​ភាគ​ខាងជើង​ដល់ Mykolaiv នៅ​ភាគខាងត្បូង​ដោយ​មាន​ធាតុផ្សំ​ជាច្រើន​នៃ​ការភ្ញាក់ផ្អើល។លោក Taras Chmut នាយកអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រទាហានអ៊ុយក្រែនបាននិយាយថា “យើងកំពុងសម្រេចបាននូវអ្វីដែលមិនអាចទៅរួចពីមុន” ។ “ប៉ុន្តែគ្មានការទម្លាយណាមួយនៅខាងមុខទេ។ មិនមាន panacea គ្មានវេទមន្តដើម្បីជួយយើងឱ្យឈ្នះនៅថ្ងៃស្អែក” ។ទោះ​ជា​យ៉ាង​ណា ក្នុង​បទ​សម្ភាស​ក្នុង​ទីក្រុង​គៀវ​កាល​ពី​សប្តាហ៍​មុន មន្ត្រី​សន្តិសុខ​អ៊ុយក្រែន​នៅ​តែ​មាន​សុទិដ្ឋិនិយម។លោក Oleksiy បាននិយាយថា “ដៃគូររបស់យើងផ្គត់ផ្គង់សព្វាវុធកាន់តែលឿនយើងនឹងបញ្ចប់សង្រ្គាមនេះកាន់តែឆាប់។ […]

ព័ត៌មានជាតិ

ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី​ សមត្ថភាពផ​លិតកម្ម និងការ​ផ្គត់ផ្គង់រ​បស់កម្ពុជា

ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ជា​ទីផ្សារ​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​គូសបញ្ជាក់​ថា​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ​ កើន​ឡើង ៥៤ ភាគរយធៀប​ទៅ​ឆ្នាំមុន ដែល​ស្មើ​នឹង ៥១.៨ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។ ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕