លោកមីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានផ្ញើរសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រូសារសពលោក ឈឿង ឈឹង អ្នកសារព័ត៌មាន ខេត្តសៀមរាប ដែលបានទទួលមរណៈភាព
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព មានសេចក្តីតក់ស្លុត និងសោកស្តាយបំផុត ដែលបានទទួលដំណឹងពីមរណទុក្ខរបស់លោក ឈឿង ឈឹង អ្នកសារព័ត៌មាន នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយអំពើឃាតកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បងដ៏ធំធេងនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារទាំងអស់។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ឈឿង ឈឹង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏