ព័ត៌មានជាតិ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព

សមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់បណ្តាចាងហ្វាងគេហទំព័រ ដែលចំណុះក្នុងសមាគមន៍

សមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់បណ្តាចាងហ្វាងគេហទំព័រ ដែលចំណុះក្នុងសមាគមន៍

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែអស្សុជ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព បានរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងសមាគមន៍ ដែលមានបណ្តោចាងហ្វាង គេហទំព័រ នានា ព្រមទាំងចែកជូន សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ថ្លែងក្នុងពិធីជួបជុំនេះដែរ លោក ប្រធាន មីន ចាន់ធី បានគូសបញ្ជាក់ថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។

លោកប្រធានសមាគមន៍

បានបន្ថែមថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថា បានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ធម្មនុញ្ញនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយនូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកប្រធាន បានបន្តបន្ថែម ទៀតថា÷ អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការបំភ្លៃ, ការក្រឡៃព័ត៌មាន ដោយចេតនាអាក្រក់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ស្ថិរភាព និងសន្តិសុខសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។

 

ជាទីបព្ចាប់ លោកប្រធានសមាគមន៍ បានថ្លែងអំណរគុណដល់ បណ្តាចាងហ្វាងដែលចំណុះក្នុងសមាគមន៍ និងអ្នកសារព័ត៌មាន

ដែលមានវត្តមាន ក្នុងពីធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មានកម្ពុជា៕

ព័ត៌មាន CTS
cts news ព័ត៌មានឈានមុខគេនៅកម្ពុជា
http://ctsnews

Leave a Reply

Your email address will not be published.